『cambodia,កម្ពុជា,柬埔寨』 1 ការដ្ឋាននគរបាល, កល្បែងស៉ីសងអនឡា 2024.8.7-九游会j9备用网址

2024.8.7 នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីម្សិលមិញដោយក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានឲ្យដឹងថា ពលការិនីខ្មែរចំនួន ២៦ នាក់ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាពនៅចន្លោះថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែសីហា តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធដោយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធ។

ការត្រឡប់មកវិញដោយសុវត្ថិភាពនូវពលការិនីខ្មែរចំនួន២៦នាក់ដែលត្រូវបានជួយសង្គ្រោះពីប្រទេសអារ៉ាប៊ីសាអូឌីត

ស្ត្រីខ្មែរត្រូវគេឆបោកឱ្យទៅធ្វើការនៅអារ៉ាប៊ីសាអូឌីត បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។ ក្រសួងការងារ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ពលករចំណាកស្រុកខ្មែរមួយក្រុម ដែលត្រូវបានឆបោកឱ្យទៅធ្វើការក្រោមលក្ខខណ្ឌធ្ងន់ធ្ងរក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានជួយសង្គ្រោះ និងត្រឡប់កម្ពុជាវិញដោយសុវត្ថិភាព។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីម្សិលមិញដោយក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានឲ្យដឹងថា ពលការិនីខ្មែរចំនួន ២៦ នាក់ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាពនៅចន្លោះថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែសីហា តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធដោយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធ។

បន្ទាប់ពីបានត្រឡប់មកដល់ប្រទេសវិញ ក្រសួងការងារបានផ្តល់ការពិនិត្យសុខភាពដល់ពលការិនី ក៏ដូចជាការណែនាំអំពីឱកាសការងារ ដោយជំរុញឱ្យពួកគេចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

គិតត្រឹមថ្ងៃទី៦ ខែសីហា ក្រសួងការងារ និងស្ថានទូតកម្ពុជាបានសហការគ្នាក្នុងការជួយសង្គ្រោះពលករចំណាកស្រុកសរុបចំនួន ១០៤នាក់ មកពីប្រទេសអារ៉ាប៊ីសាអូឌីត ខណៈអ្នកផ្សេងទៀតកំពុងរង់ចាំឯកសារចាំបាច់ដើម្បីតត្រៀមចាកចេញត្រឡប់មកប្រទេសវិញ។

អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន បានអោយដឹងកាលពីម្សិលមិញថា ការស៊ើបអង្កេតកំពុងបន្តក្នុងគោលបំណងស្វែងរកជនល្មើសនៅពីក្រោយការឆបោកការងារនេះ។

លោកបានបន្តថា៖ «យើងកំពុងបន្តការស៊ើបអង្កេតរបស់យើងដើម្បីបង្ហាញពីមេខ្លោងនៅពីក្រោយការឆបោកការងារទាំងនេះ»។ «នៅពេលដែលការស៊ើបអង្កេតបង្ហាញថាអ្នកណានៅពីក្រោយរឿងនេះ ក្រសួងនឹងវាយតម្លៃករណីនេះ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធទាំងអស់»។

ស្របពេលមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការជួយសង្គ្រោះពលករ និងបញ្ជូនពួកគេត្រឡប់មកប្រទេសវិញ រដ្ឋាភិបាលអះអាងថា មានការផ្សព្វផ្សាយរបាយការណ៍មិនពិត ឬបំផ្លើសមួយចំនួនអំពីការរំលោភបំពានពលករ។

កាលពីថ្ងៃចន្ទ វិទ្យុអាស៊ីសេរី បានចុះផ្សាយអត្ថបទមួយដែលអះអាងថា ពលការិនីចំណាកស្រុកម្នាក់បានបាត់ខ្លួនអស់រយៈពេល ២ ខែបន្ទាប់ពីមានជម្លោះរឿងប្រាក់ខែជាមួយនិយោជក។

ក្រោយការរាយការណ៍របស់វិទ្យុអាស៊ីសេរី លោក កត្តា អ៊ន បានបដិសេធថា មិនមែនជាករណីនោះទេ ហើយបាននិយាយថា ស្ត្រីម្នាក់នោះនៅតែទាក់ទងជាមួយស្ថានទូត និងក្រុមគ្រួសាររបស់នាងដោយ រង់ចាំការអន្តរាគមន៍ដើម្បីអនុញ្ញាតឲ្យនាងត្រឡប់មកវិញ។

លោកបានបន្តថា «ការផ្តល់ព័ត៌មានមិនពិតដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនគឺគ្មានវិជ្ជាជីវៈ ហើយពួកគេមានចេតនាបំពុលសង្គមដើម្បីផលប្រយោជន៍នយោបាយរបស់ពួកគេ»។

យោងតាមក្រសួងការងារ ក្នុងឆ្នាំ២០២៣ មានប្រជាជនកម្ពុជាចំនួន ១.៣៥៦.៦១៦នាក់ ក្នុងនោះស្ត្រីចំនួន ៥៥២.៨៥១នាក់ បានចុះឈ្មោះធ្វើការនៅបរទេស ដោយមានពលករនៅប្រទេសថៃចំនួន ១.២៦២.១៧៥នាក់ ស្មើនឹង ៩៣.៣%។

从沙特阿拉伯获救的26名柬埔寨工人安全返回

据劳工和职业培训部消息,一批被骗去工作的柬埔寨移民工人在一定条件下被沙特救出,并安全返回柬埔寨。

在劳工和职业培训部昨天发布的新闻稿中,通过柬埔寨驻沙特阿拉伯大使和有关机构的密切合作,8月1日至5日期间,26名柬埔寨人被安全遣返柬埔寨。

回国后,劳动部为工人提供体检和就业指导,鼓励他们参加技术和职业培训项目。

截至8月6日,劳工部和柬埔寨大使馆已合作解救了来自沙特阿拉伯的总共104名移民工人,其他人正在等待必要的文件,准备离开回国。

劳工部发言人 kata un 昨天表示,调查正在进行中,以找出这起就业骗局的幕后黑手。

“我们正在继续调查,找出这些骗局背后的主谋,”他说,“一旦调查揭露幕后黑手,该部将评估案件并采取行动。”

在持续努力营救和遣返工人的过程中,政府声称不良媒体发布了一些有关虐待劳工的虚假或夸大的报告。


评论

发表回复

您的电子邮箱地址不会被公开。 必填项已用 * 标注

网站地图